សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃអង្គារ ១២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ ។
ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងអភិរក្សជលផលផ្លូវភក់ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង និងស្រុកព្រះស្ដេច ។
វត្ថុតាងត្រូវបំផ្លាញចោលរួមមាន ៖
១. លូស្បៃមុងចំនួន ៥៤ មាត់
២. របាំងស្បៃមុងប្រវែង ១ ៤០០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៦៧០ ដើម
៤. លែងត្រីចម្រុះទម្ងន់ ២០ គ.ក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម