សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ១២រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនិងថ្ងៃទី០6 ខែកក្កដា ឆ្នាំ2021 ។
ចេញ​ផ្សាយ ០៧ កក្កដា ២០២១
111

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ១២រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនិងថ្ងៃទី6ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖ - លោកប្រធានការិយាល័យ បានដឺកនាំមន្រ្តីចុះពិនិត្យឡជីវឧស្ម័ន នៅស្រុកបាភ្នំ ។

I- ការងារផលិតកម្ម ៖

1- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។

2-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល​ - ស៊ុត​ទទាលេខ2តម្លៃ1គ្រាប់390រៀល​​ - ស៊ុត​មាន់លេខ1តម្លៃ​មួយគ្រាប់330រៀល​ - ស៊ុតមាន់លេខ2តម្លៃ​មួយគ្រាប់290រៀល​ - ស៊ុតមាន់លេខ3តម្លៃ​មួយគ្រាប់260រៀល ។

3-ការងារចិញ្ចឹមសត្វ ៖ - ចុះតាមដានការចិព្ចឹាមគោ របស់កសិករឈ្មោះ​ ម៉េង​ សល់ មានគោសរុប7ក្បាល​(មេ3ក្បាល​ បា1ក្បាល​ ជំទង់​3ក្បាល​)ភូមិកញ្ចំ​ ឃុំកញ្ចំ​ ស្រុក​ពពារាំង និងកសិករ ផុន ស្រីនាង នៅភូមិត្រពាំងរិន ស្រុកកំពង់ត្របែក ចិញ្ចឹមគោ២២ក្បាល មានដាំស្មៅ ឃីងក្រាស លើទំហំដី ១ហ,ត ។បានណែនាំម្ចាស់សត្វធ្វើឡជីវឧស្ម័ន ធ្វើអនាម័យ អនុវត្តវិធានជីវសុវត្ថិភាព និងចាក់វ៉ាក់សាំង។ ៤-ការងារបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិចុះបង្កាត់សិប្បនិម្មិតាគោបាន១ក្បាល នៅស្រុកកំចាយមារ និងជ្រូកបាន២ក្បាល នៅស្រុកកំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល ៖

1- ការងារសុខភាពសារធារណៈ៖ - ចុះពិនិត្យអានាម័យ​សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ​ ។

2-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺប៉េស្តទា 2700ក្បាល នៅស្រុកពារាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter