សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃ ចន្ទ ១១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ។
ចេញ​ផ្សាយ ០៦ កក្កដា ២០២១
132

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃ ចន្ទ ១១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ។

ទី១. ការងារបណ្ដុះបណ្តាលដោយ ៖ លោក អូន ស៊ីណាត នាយខណ្ឌ និងលោក យូ ណាវុធ នាយរងផ្នែករដ្ឋបាលជលផលកំពង់លាវ និងជាមន្ត្រីផែនការគណនេយ្យ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការឆ្លុះបញ្ចាំងការអនុវត្តនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) CAPFISH-Capture ។

ទី២. ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងស្ទឹងស្លូត បានចុះបង្ក្រាបបទល្មើសជលផលនៅស្រុកពោធិ៍រៀង និងស្តុកព្រះស្ដេច អនុវត្តបាន ២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។

វត្ថុតាងត្រូវបានបំផ្លាញចោលរួមមាន ៖

១. លូស្បៃមុងចំនួន ៣៥ មាត់

២. របាំងស្បៃមុងប្រវែង ៥៦០ ម៉ែត្រ

៣. បង្គោលចម្រឹង ៣៣០ ដើម

៤. ចាក់លែងត្រីទម្ងន់ ២០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter