សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី5ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖ - លោកប្រធានការិយាល័យ បានដឺកនាំមន្រ្តីប្រជុំតាមប្រពន្ធ័ Zoom ដើម្បីតាមដានស្ថានភាពជំងឺសត្វ ជាពិសេសជំងឺដុំពកលើស្បែក ការចិញ្ចឹមសត្វ ការដាំដំណាំចំណីសត្វ ការបង្កាត់សិប្បនិម្មិត ការងារចាក់វ៉ាក់សាំង អុតក្តាម និងសារទឹក និងដាក់ផែនការបន្តដើម្បីឲ្យដល់មន្រ្តីទាំង13ស្រុក ក្រុង ដើម្បីអនុវត្តបន្តទៀត ។
I- ការងារផលិតកម្ម ៖
1- ស្ថិតិសត្វរួមប្រចាំឆ្នាំ ៖-គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល-ទា 629656ក្បាល -មាន់ 2725847ក្បាល ។
2-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល - ស៊ុតទទាលេខ2តម្លៃ1គ្រាប់390រៀល - ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330រៀល - ស៊ុតមាន់លេខ2តម្លៃមួយគ្រាប់290រៀល - ស៊ុតមាន់លេខ3តម្លៃមួយគ្រាប់260រៀល ។
3-ការងារចិញ្ចឹមសត្វ ៖ - ចុះតាមដានការចិព្ចឹាមមាន់ និងចែកថ្នាំសម្លាប់មេរោគដល់កសិករ ឈ្មោះភេ នី មានមាន់សរុប70ក្បាល(មេ15ក្បាល ជំទង់19ក្បាលកូន36ក្បាល)នៅភូមិព្រែកតារដ្ឋ ឃុំកំពង់ប្រាំង ស្រុកពារាំង បានណែនាំម្ចាស់សត្វ ធ្វើអនាម័យ និងអនុវត្តវិធានជីវសុវត្ថិភាព ។
៤-ការងារបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិចុះបង្កាត់សិប្បនិម្មិតជ្រូកបាន២ក្បាល នៅស្រុកកំពង់ត្របែក ។
II- ផ្នែកបសុព្យាបាល ៖
1- ការងារសុខភាពសារធារណៈ ៖ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ ។
2-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារ ជំងឺសារទឹក និងអុតក្តាម គោ ក្របី ជាលទ្ធផល ៖ ចាក់បានគោ១៥៤ក្បាល ក្របី៧ក្បាល នៅស្រុកកញ្ជ្រៀច និងចាក់អុតក្តាមពពែបាន៧៨ក្បាល នៅស្រុកស៊ីធរកណ្តាល។