សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសៅរ៍ ៩ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ ។
ពិធីលែងត្រី ៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមជាអធិបតីក្នុងពិធីលែងកូនត្រី និងកូនបង្កងចំនួន ៣ ម៉ឺនក្បាល នៅភូមិផ្សារ កំកំពង់ត្របែក ស្រុកកំពង់ត្របែក។ ប្រភេទកូនត្រីត្រូវបានលែងមាន ត្រីគុលរាំង កូនត្រីឆ្ពិន កូនត្រីកាហែ ចំនួន២ ម៉ឺនក្បាល និងកូនបង្កង ១ ម៉ឺន ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម