ការត្រួតពិនិត្យវាយតម្លៃលើគុណភាពសំណង់ឃ្លាំងស្តុកស្រូវពូជនឹងហាលគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យស្ថិត ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី 01 ខែកក្កដាឆ្នាំ 2021
ចេញ​ផ្សាយ ០២ កក្កដា ២០២១
163

ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី 01 ខែកក្កដាឆ្នាំ 2021 លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រួមជាមួយតំណាងអគ្គនាយកដ្ឋានកសិកម្ម នឹងតំណាងអង្គការJica ប្រចាំនៅកម្ពុជា​នឹងក្រុមហ៊ុនទទួលសាងសង់​ដើម្បីពិនិត្យវាយតម្លៃលើគុណភាពសំណង់ឃ្លាំងស្តុកស្រូវពូជនឹងហាលគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្ម បាភ្នំមានជ័យស្ថិត ស្រុក បាភ្នំ ខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីបញ្ចប់សុពលភាពនៃការធានា​រាប់រងគុណភាពរបស់ក្រុមហ៊ុនម៉ៅការសាងសង់សំណង់​ឃ្លាំង​ដែលមានទំ 12m x20 m ដែលមានសត្ថភាពអាចស្តុកស្រូវពូជបានប្រមាណ300 តោន លានហាលសម្ងួតគ្រប់ពូជស្រូវមួយកន្លែង សង់ពីបេតុងនឹងមាសុីសម្អាតគ្រាប់ពូជស្រូវមួយគ្រឿង សំណង់ឃ្លាំង​នឹងលានហាលស្រូវ នេះបានកសាងឡើងដោយក្រសួងលសិកម្ម រុក្ខា​ប្រមាញ់នឹងនេសាទតាមរយះគម្រោងជម្រុញផលិតកម្មគ្រាប់ពូជស្រូវនឹងការប្រើប្រាស់ (RSPP) គាំទ្រថាវិការពីប្រជាជនជប៉ុន​អង្គការJica អនុវត្តគម្រោងដោយអគ្គនាយកដ្ឋានកសិកម្ម នឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង ឃ្លាំងនឹងហេដ្ឋារេចនាសម្ព័ននេះត្រូវបានប្រគល់ដាក់អោយសហគមន៍បាភ្នំមានជ័យ ប្រើប្រាស់បម្រើផលជាប្រជោជន៍សហគមន៍ទាំងមួល.. ! ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តព្រៃវែង អោយកាន់តែប្រសើរឡើងថែមទៀត ពិសេសលើដំណើការផលិតពូជស្រូវប្រកបដោយគុណភាពល្អសម្រាប់លក់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងនឹងក្រៅសហគមន៍។

មានអ្នកចូលរួមសរុបចំនួន 22រូបក្នុងនោះ ស្រី 6 រូប រួមមាន:

1 / លោកប្រធាននាយកដ្ឋានដំណាំស្រូវចំនួន01រូប

2/ លោកប្រធានមន្ទីរនិងសារការីសរុបចំនួន 03រូប

3/ តំណាងអង្គការ(jica)ចំនួន01រូប

4/ គម្រោង RSPPចំនួន05 រូប(ស្រី03រូប)

5/ មន្ត្រីសហការមន្ទីរកសិកម្មចំនួន 04 រូប(ស្រី01រូប)

6/ សហគមន៍បាភ្នំមានជ័យចំនួន 06 (ស្រី02រូប)

7/តំណាងក្រុមហ៊ុនសាងសង់ចំនួន02រូប

ចំនួនអ្នកចូលទស្សនា
Flag Counter