សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង ថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២១​។
ចេញ​ផ្សាយ ៣០ មិថុនា ២០២១
111

សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ៖ នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២១

១/-ការងារទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ៖ បានចុះពិនិត្យ និងល្បាត នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើរមាសហែក(តាសួស) ស្រុកកំចាយមារ ខេត្តព្រៃវែង ពុំមានបទល្មើសទេ។

២/-ការងារត្រួតពិនិត្យការចរាចរ ឈើ ៖ - ត្រួតពិនិត្យការចរាចរណ៏ឈើ អារចម្រុះប្រភេទចូល រោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) គ្មាន។

៣/-ការងារគ្រប់គ្រងរោងសន្និធិ សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖

-សង្កាត់រដ្ឋបាលព្រៃឈើមាន សម្ថកិច្ចបានបន្តចុះកាត់ស្តុកបញ្ចប់ឆ្នាំដើម្បីប្តូរសៀវភៅកត់ ត្រាឈើចេញ-ចូលសម្រាប់ បន្ត ឆ្នាំថ្មី ។

-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃ ឈើក្រោមឱវាទ បានបន្តចុះធ្វើវាយតម្លៃបន្តសុពលភាព លិខិតអនុញ្ញាត បង្កើតរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ប្រភេទ តូចសម្រាប់ឆ្នាំថ្មី(២០២១) រហូតមកដល់ពេលនេះយើងបន្តសុពលភាពនិងចេញលិខិត អនុញ្ញាតឲ្យបន្ត និងបង្កើតថ្មីចំនួន៩១កន្លែង លើទីតាំងឆ្នាំចាស់(ឆ្នាំ២០២០) ចំនួន១១០កន្លែង។

៤/-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទ បានបន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែកនិងសង្កាត់រដ្ឋ បាល ព្រៃឈើ និងនៅសួន បណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។

-សង្កាត់រដ្ឋបាលព្រៃឈើ កំចាយមារបណ្តុះកូនឈើចម្រុះប្រភេទបន្ថែមបានចំនួន៥០០ ដើម ។ -ផ្នែករដ្ខបាលព្រៃឈើបាភ្នំ បានផ្តល់កូនឈើដល់អាជ្ញាធរ ស្រុក បាភ្នំ៣០០ដើម និងប្រគេនកូនឈើចម្រុះប្រភេទ ដល់វត្ត គ្រើលនៅស្រុកំពង់ត្របែក ១១០ដើម សរុប ៤១០ដើម។ -សង្កាត់រដ្ឋបាលព្រៃឈើ ព្រៃវែងផ្តល់កូនឈើដល់ ក្រុមការងារ ស្រុកកំពង់ត្រ បែក៣០០ដើម និងវត្តស្រុកពោធិរៀង ២០០ដើមសរុប ៥០០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter