សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី29ខែមិថុនា ឆ្នាំ2021
ចេញ​ផ្សាយ ៣០ មិថុនា ២០២១
135

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី29ខែមិថុនា ឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖

- លោកប្រធានការិយាល័យបានដឺកនាំមន្រ្តីរបស់ការិយាល័យ ដើម្បីចូលរួមសហការណ៍ ជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាសត្វ និងផលិតកម្មសត្វ និងមន្រ្តីគម្រោង ADB ក្នុងការចុះជួបពិភាក្សាការងារជាមួយអា ជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលពាក់ព័ន្ធ,និងកន្លែងធ្វើចត្តាឡីស័កសត្វ នៅឃុំអង្គរាជ្យ ស្រុកព្រះស្ដេច តំបន់ត្រួតពិនិត្យជំងឺ( Disease Control Zone) និងត្រួត ពិនិត្យច្រកអន្តរជាតិបន្ទាយចក្រី និងក្រុម1ទៀតបានធ្វើការត្រួតពិនិត្យពីចង្វាក់នៃការពិឃាតសត្វក្នុងសត្តឃាតដ្ធាន និងជួបម្ចាស់សត្តឃាតដ្ធានដើម្បីស្វែងយលើពីភាពងាយស្រួល ផលវិបាក និងចំណុចដែលត្រូវកែលំអ ក្នុងសត្តឃាត នៅក្រុងព្រៃវែងស្រុកព្រះស្តេច និងស្រុកពាមរក៍ ។

I- ការងារផលិតកម្ម ៖

ស្ថិតិសត្វរួមប្រចាំឆ្នាំ៖-គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។

II- ផ្នែកទីផ្សារលក់ស៊ុត ៖

- ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល - ស៊ុតទទាលេខ2តម្លៃ1គ្រាប់390រៀល - ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330រៀល - ស៊ុតមាន់លេខ2តម្លៃមួយគ្រាប់290រៀល - ស៊ុតមាន់លេខ3តម្លៃមួយគ្រាប់260រៀល ។

III- ផ្នែកបសុព្យាបាល ៖

1- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ ។

2-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិសហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារ ជំងឺសារទឹក និងអុតក្តាម គោ ក្របី ជាលទ្ធផល ៖ ចាក់បានគោ១៦៩ក្បាល ក្របី០ក្បាល នៅស្រុកកញ្ជ្រៀច។

IV- ផ្នែកផ្សព្វផ្សាយ ៖

- លោកអនុប្រធានការិយាល័យបានចូលរួមប្រជុំ Aspire ជាមួយអង្គការដៃគូរ CEO (អង្គការអ្នកអភិវឌ្ឍន៍សហគមន៍) ស្តីពីការផលិតស្រូវពូជ និងស្រូវចំណី ។

ចំនួនអ្នកចូលទស្សនា
Flag Counter