មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងបានសហការជាមួយគយនឹងរដ្ឋករប្រចាំច្រកនៅតាមព្រំដែនបានកត់ត្រាស្ថានភាពស្រូវនាំចេញក្រៅផ្លូវការពីកម្ពុជាទៅកាន់ប្រទេវៀតណាមតាមច្រកអន្តរះជាតិបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្តេចនឹងច្រកផ្សេងទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមីថុនា ឆ្នាំ២០២១ ជាលទ្ឋលបឋមសរុបចំនួន1.047.387 តោនដោយមានតម្លៃស្រូវជាមធ្យម950៛/kg បើគិតចំណូលជា USDមានចំនួន 262.472.202 USD នេះបានបង្ហាញអោយឃើញថាបើទោះជាណូលនេះមិនបានកត់ត្រាជាផ្លូវការក្តីប៉ុន្តែជាក់ស្តែងចំណូលក្រៅផ្លូវការនេះបានចូលរួមចំណែកយ៉ាងធំក្នុងការទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋយើងគ្រប់ប្រភេទផងដែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម