សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី28ខែមិថុនា ឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖
- លោកប្រធានការិយាល័យបានដឺកនាំមន្រ្តីរបស់ការិយាល័យ ដើម្បីចូលរួមសហការណ៍ ជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាសត្វ និងផលិតកម្មសត្វ និងមន្រ្តីគម្រោង ADB ក្នុងការចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលពាក់ព័ន្ធជាមួយកន្លែងធ្វើចត្តាឡីស័កសត្វ នៅឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ដែលមានសកម្មភាពការងារដូចខាងក្រោម៖
1. ប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋាន
2. ត្រួតពិនិត្យកន្លែងទីតាំងសម្រាប់ធ្វើចត្តាឡីស័កសត្វ
3. ចុះត្រួតពិនិត្យច្រកចេញចូលសត្វ នៅព្រំដែនបន្ទាយចក្រី និងទួលខ្លូត នៃស្រុកព្រះស្តេច
4. ធ្វើការសម្ភាសន៍កសិករចិញ្ចឹមសត្វ កសិករមានបំ ណងចិញ្ចឹមសត្វ ក្នុងតំបន់គម្រោង និងតំបន់ជាប់គម្រោង។រួចបន្តជួបប្រជុំពិភាក្សាការងារជាមួយមន្ត្រីបច្ចេកទេសមកពីអគ្គនាយកដ្ឋាន ពាក់ព័ន្ធនឹងគម្រោង ADB មួយក្រុមទៀត ដែលនឹងចុះត្រួតពិនិត្យ ទីតាំងបង្កើតចត្តាឡីស័កសត្វ និងត្រួតពិនិត្យសត្តឃាតដ្ឋាន។
I- ផ្នែកផលិតកម្ម ៖
1- ស្ថិតិសត្វរួមប្រចាំឆ្នាំ ៖ -គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។
2-ការចិញ្ចឹមសត្វ ៖ - ចុះតាមដានជម្ងឺសត្វនិងផ្សព្វផ្សាយការចិព្ចឹាមគោនៅភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ដែលម្ចាស់សត្វឈ្មោះសេន សាប មាន៣ក្បាល និងម្ចាស់ឈ្មោះ អេង ធី មានគោ7ក្បាលនៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង បានណែនាំឲ្យគាត់ដាំដំណាំចំណីសត្វ ចាក់វ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាព ។កសិករឈ្មោះ ខន សឿន នៅភូមិជ្រៃគ្រហ៊ឹម គាត់ចិញ្ជីមទាយកស៊ុត ចំនួន១៧៨០ក្បាល បានណែនាំឲ្យគាត់អនុវត្តវិធានជីវសុវត្ថិភាព ។
II-ផ្នែកទីផ្សារលក់ស៊ុត ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល - ស៊ុតទទាលេខ2តម្លៃ1គ្រាប់390រៀល - ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330រៀល - ស៊ុតមាន់លេខ2តម្លៃមួយគ្រាប់290រៀល - ស៊ុតមាន់លេខ3តម្លៃមួយគ្រាប់260រៀល ។
III- ផ្នែកបសុព្យាបាល ៖
1- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ ។
2-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិសហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារ ជំងឺសារទឹក និងអុតក្តាម គោ ក្របី ជាលទ្ធផល ៖ ចាក់បានគោ១៥៤ក្បាល ក្របី៧៦ក្បាល នៅស្រុកកំចាយមារ។
3-ការងារព្យាបាលសត្វ - មន្រ្តីជំនាញ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលគោឈី3ក្បាល មានរោគសញ្ញារាគ របស់កសិករ ពិន សារ៉ង នៅភូមិត្រោក ឃុំជីផុច ស្រុកមេសាង ។