សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ ។
ការងារស្រះជម្រកត្រីសហគមន៍ ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងរដ្ឋបាលស្រុកព្រះស្ដេច (រដ្ឋបាលល្វា និងគណៈកម្មការ សមាជិកសហគមន៍ស្រះជម្រកត្រីចំនួន២ គឺ សហគមន៍ស្រះជម្រកត្រីវត្តក្ដីត្រិប និងសហគមន៍ស្រះជម្រកត្រីកំពង់ល្វា ដោយបានពិភាក្សាលើការងារអភិរក្សត្រីធម្មជាតិ ធ្វើសម្ភាសន៍ វាយតម្លៃ ដើម្បីជ្រើសរើសយកសហគមន៍ស្រះជម្រកត្រីមួយដែលមានលក្ខណ្ឌគ្រប់គ្រាន់ក្នុងការអភិរក្សធនធានជលផល។ អ្នកចូលរួមសរុបចំនួន១០ នាក់ (ស្រី២ នាក់) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម