សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង សម្រាប់ថ្ងៃទី25ខែមិថុនា ឆ្នាំ2021
ចេញ​ផ្សាយ ២៨ មិថុនា ២០២១
180

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង សម្រាប់ថ្ងៃសុក្រ១ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី25ខែមិថុនា ឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម ៖

1- ស្ថិតិសត្វរួមប្រចាំឆ្នាំ ៖ -គោ361061ក្បាល-ក្របី14865ក្បាល-សេះ 346 ក្បាល-ជ្រូក 14239ក្បាល -ចៀម91ក្បាល-ពពែ712ក្បាល-ទា 629656ក្បាល -មាន់ 2725847ក្បាល ។

2-ការងារចិញ្ចឹមសត្វ ៖ - ចុះតាមដានជម្ងឺសត្វនិងផ្សព្វផ្សាយការចិព្ចឹាមទា នៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង របស់កសិករ សាន ភា គាត់មានទា 1300ក្បាល បានចាក់វ៉ាក់សាំងប៉េស្តទា ដល់ទារបស់គាត់ និងឲ្យគាត់អនុវត្តវិធាន ជីវ សុវត្ថិ ភាព ។

3-ការងារបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់គោបាន ១ក្បាលនៅស្រុកស៊ីធរកណ្តាល ។

II-ផ្នែកទីផ្សារលក់ស៊ុត ៖

- ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល- ស៊ុតទទាលេខ2តម្លៃ1គ្រាប់390រៀល- ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់ 330រៀល - ស៊ុតមាន់លេខ2តម្លៃមួយគ្រាប់290រៀល- ស៊ុតមាន់លេខ3តម្លៃមួយគ្រាប់260រៀល ។

III- ផ្នែកបសុព្យាបាល ៖

1- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេ រោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ ។

2-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិសហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារ ជំងឺសារទឹក និងអុតក្តាម គោ ក្របី ជាលទ្ធផល ៖ ចាក់បានគោ៥៨ក្បាល ក្របី0ក្បាល នៅស្រុកព្រះស្តេច។

ចំនួនអ្នកចូលទស្សនា
Flag Counter