សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃថ្ងៃទី24 ខែមិថុនា ឆ្នាំ2021 របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ២៥ មិថុនា ២០២១
188

សង្ខេបព័ត៌មានប្រចាំថ្ងៃ

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​.២៥៦៥ ត្រូវនិងថ្ងៃទី24 ខែមិថុនា ឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖

១.ការប្រជុំ

លោកប្រធានការិយាល័យ បានដឺកនាំមន្រ្តីប្រជុំតាមប្រពន្ធ័ Zoom ដើម្បីតាមដានស្ថានភាពជំងឺសត្វ ជាពិសេសជំងឺដុំពកលើស្បែក ការចិញ្ចឹមសត្វ ការដាំដំណាំចំណីសត្វ ការបង្កាត់សិប្បនិម្មិត ការងារចាក់វ៉ាក់សាំង អុតក្តាម និងសារទឹក និងដាក់ផែនការបន្តដើម្បីឲ្យដល់មន្រ្តីទាំង13ស្រុក ក្រុង ដើម្បីអនុវត្តបន្តទៀត ។

២.ស្ថិតិសត្វ

-គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។

៣.ផ្នែកទីផ្សារលក់ស៊ុត

- ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល​ - ស៊ុត​ទទាលេខ2តម្លៃ1គ្រាប់390រៀល​​ - ស៊ុត​មាន់លេខ1តម្លៃ​មួយគ្រាប់330រៀល​ - ស៊ុតមាន់លេខ2តម្លៃ​មួយគ្រាប់290រៀល​ - ស៊ុតមាន់លេខ3តម្លៃ​មួយគ្រាប់260រៀល ។

៤.ផ្នែកផលិតកម្ម

 - ចុះតាមដានជម្ងឺសត្វនិងផ្សព្វផ្សាយការចិព្ចឹាមគោ នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ របស់កសិករឈ្មោះ ទឹម សុខា បានណែនាំម្ចាស់សត្វ ដាំដំណាំចំណីសត្វ ចាក់វ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាព ។

-ការងារបង្កាត់សិប្បនិម្មិត ៖ មន្រ្តីជំនាញបានចុះបង្កាត់ជ្រូក២ក្បាលនៅស្រុកកំពង់ត្របែក ។

 ៥.ផ្នែកសុខភាពសារធារណៈ -មន្តី្រជំនាញចុះពិនិត្យអានាម័យ​សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter