ពិធីមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មពន្លឺកសិករឃុំកំពង់សឹង
ចេញ​ផ្សាយ ២៨ មករា ២០២១
386

សង្ខេបព័ត៌មានខ្លី

  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែមករា ឆ្នាំ២០២១ យោងតាមប្រសាសន៍ពីលោកប្រធានមន្ទីរ លោក អ៊ុក សុផាណ្ណា ប្រធានការិយាល័យសហគមន៍កសិកម្ម លោកស្រីអាត ឌីណា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មពន្លឺកសិករឃុំកំពង់សឹង ស្ថិតនៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ដើម្បីបង្ហាញលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០ លើកទិសដៅបន្តឆ្នាំ២០២១ និងបានចែកភាគលាភជូនសមាជិកសហគមន៍ ក្រោមអធិបតីភាព លោក ភុន សម្ភស្ស អភិបាល នៃគណ:អភិបាលស្រុកព្រះស្តេច និងលោក ច័ន្ទ ឈុំ ប្រធានក្រុមប្រឹក្សាឃុំកំពង់សឹង ដែលមានអ្នកចូលរួមសរុប ៩២នាក់/ស្រី ៤៧នាក់ សហគមន៍មានមុខងារសម្រាប់ ផ្គត់ផ្គង់ធាតុចូលកសិកម្ម មានជីកសិកម្ម ប្រេង អង្ករ និងសេវាកម្ម ឥណទាន។

ក្នុងឆ្នាំ២០២០ សហគមន៍រកប្រាក់ចំណេញសុទ្ធបានចំនូន ២៩ ២៨៥ ៧០០រៀល ប្រាក់ចំណេញក្នុង១ភាគហ៊ុនបាន ១០ ៣០០រៀល (តម្លៃ១ភាគហ៊ុន ១០០ ០០០រៀល) និងសហគមន៍បានលើកទិសដៅ២០២១ មានផ្គត់ផ្គង់ជី ចំនួន ៩០តោន ប្រេង ១៨០០កាន អង្ករ១០តោន និងមុខរបរ សេវាកម្មឥណទាន ២ ៤៥៦ ០០០ ០០០រៀល។ មុខរបរខាងលើគ្រោងអោយបានប្រាក់ ចំណេញ ចំនួន៣៥លានក្នុង២០២១នេះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter