សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៨ មករា ២០២១
363

សង្ខេបព័ត៌មាន

សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃពុធ ១៤ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

១-ការការពារធនធានជលផល

ខណ្ឌរដ្ឋបាលជលផល បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ ផ្នែកស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទ ចុះបង្ក្រាបបទល្មើសជលផលនៅស្រុកបាភ្នំអនុវត្តបាន ៤ ករណី ពីបទនេសាទដោយឧបករណ៍ឆក់ ចំនួន ១ ករណី នេសាទដោយប្រើឧបករណ៍ស្បៃមុង ២ ករណី នេសាទដោយឧបករណ៍ទំនើប ១ ករណី។

+វត្ថុតាងបំផ្លាញចោលរួមមាន ៖ - លូស្បៃមុង និងលូសាច់អួន ចំនួន ៥០ មាត់

                                              - របាំងស្បៃមុង និងសាច់អួនប្រវែង ២ ៨១០ ម៉ែត្រ

                                               - បង្គោលចម្រឹងចំនួន ៧៥០ ដើម

                                               - រក្សាស្បៃមុងគុណភាពល្អ ៤៥០ ម៉ែត្រ

                                               - លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ២០ គ.ក្រ

+វត្ថុតាងឃាត់ទុកបណ្ដោះអាសន្ន៖ - អាំងវែរទ័រចំនួន ១ គ្រឿង

                                                  - ដងឆក់២ដើម ភ្ជាប់ខ្សែភ្លើង ១២ ម៉ែត្រ

                                                   - អាគុយ១០០ អំពែរ ១ គ្រឿង

                                                   - ទូកជ័រស្មាច់ ចំនួន ១ គ្រឿង

                                                   - ម៉ាស៊ីនសាំងកម្លាំង១៨ សេហ្វ ១ គ្រឿង

២-ការងារត្រួតពិនិត្យការនាំចូលផលជលផល 

ផ្នែករដ្ឋបាលជលផលស្ទឹងស្លូតបានសហការជាមួយកម្លាំងអាវុធហត្ថ និងប៉ូលីសស្រុកព្រះស្ដេច និងស្រុកពាមជរ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ដោយបានឆេកលើ មធ្យោបាយដឹកជញ្ជូនផលជលផលនាំចូលលើក្រុមហ៊ុន ដឹកជញ្ជូន ចំនួន ៦ ក្រុមហ៊ុន ដូចខាងក្រោម ៖

១. ហួត ស៊ីថ ច្រកបន្ទាយចក្រី

២. គង់ គឹមស្រេង ច្រកបន្ទាយចក្រី

៣. គង់ ឡាំ ច្រកបន្ទាយចក្រី

៤. នុត សាវេត ច្រកបន្ទាយចក្រី

៥. ម៉ៅ នី. ច្រកកោះរកា

៦. ហួត ស៊ី ថ. ច្រកកោះរកា

៧. ថៃ សុធា ច្រកកោះរកា ការត្រួតពិនិត្យរកមិនឃើញមានការដឹកជញ្ជូននាំចូលខុសពីការអនុញ្ញាតទេ។

៣-ការងារវារីវប្បកម្ម

ផ្នែក និងសង្កាត់រដ្ឋបាលជលផលបានចុះប្រមូលព័ត៌មាន និងបញ្ចូលទិន្នន័យ វារីវប្បនៅតាម ស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter