សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ២៨ មករា ២០២១
288

សម្រងព័ត៌មានប្រចាំថ្ងៃ

សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖

១-ផ្នែកទីផ្សារលពង់ទា

- តំលៃស៊ុតទាមានតម្លៃ ៣៥០រៀល/១គ្រាប់ ទៅ ៥៦០រៀល/១គ្រាប់ តាមទំហំស៊ុតលេខ១ និងស៊ុតលេខ២ ស៊ុតទាមានឈ្មោលតម្លៃ៤០០រៀល/១គ្រាប់ ។

២-ផ្នែកបសុព្យាបាល

- មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិដោយ សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យ និងព្យា បាលគោឈឺចំនួន៦ក្បាល សង្ស័យជំងឺអុតក្តាម នៅភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច។ 

-បានណែនាំឲ្យម្ចាស់សត្វបំបែកសត្វឈឺចេញពីសត្វជា ធ្វើការណែនាំពីរបៀបចំលងជំងឺ វិធានការការពារ ការធ្វើអនាម័យ ផ្ដល់ថ្នាំប្លឺមេទីឡែនឱ្យម្ចាស់សត្វដែលមានសត្វឈឺបានចំនួន ២៤គ្រួសារ។

-បានណែនាំពីវិធីព្យាបាល ឱ្យគាត់បំបែកសត្វឈឺចេញពីសត្វជា និងឱ្យគាត់ទុកសត្វដែលឈឺនៅផ្ទះដើម្បីធ្វើការព្យាបាល ។

៣- ផ្នែកសុខភាពសារធារណៈ

 -មន្រ្តីជំនាញ់ចុះពិនិត្យ អនាម័យសាច់ ផលិតផលមានដើមកំណើតពីសត្វ កន្លែងតាំង លក់ ផលិតផល សាច់ សត្វ និងបាន ណែនាំ ពី វិធានការ អនាម័យ លេី ផលិតផល សាច់កន្លែងតាំង លក់ និងកន្លែងសត្តឃាត ។

៤-ផ្នែកផលិតកម្ម

- លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានសហការជាមួយ ភ្នាក់ងារ ឡជីវឧស្ម័នជាតិ ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសាងសង់ឡដល់កសិករចំនួន ២៣គ្រួសារ និងចំនួន ២១គ្រួសារទៀត ស្ថិតនៅភូមិវាលព្រៅ ឃុំពោធិរៀង ស្រុកពោធិរៀង ចំណែក២គ្រួសារទៀត នៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ) ។

- មន្រ្តីជំនាញរបស់ការិយាល័យបានចុះបង្កាត់សិប្ប និម្មិតគោបានចំនួន៣ក្បាល ចំណែក២ក្បាលទៀតនៅឃុំជាច និង១ក្បាលទៀតនៅឃុំស្មោងជើង ស្រុកកំចាយមារ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter