សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ការិយាល័យផលិតកម្ម នឹងបសុព្យាបាលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៧ មករា ២០២១
313

សម្រង់ព័ត៌មានប្រចាំថ្ងៃ

សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃអង្គារ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖

១-ផ្នែកទីផ្សារ

- តំលៃស៊ុតទាមានតម្លៃពី ៣៥០ - ៣៦០រៀល/១គ្រាប់ តាមទំហំស៊ុតលេខ១ និងលេខ២ សម្រាប់ស៊ុតទាមានឈ្មោលតម្លៃ ៤០០រៀល/១គ្រាប់ ។

២- ផ្នែកបសុព្យាបាល

 - មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិដោយ សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យ និងព្យា បាលគោឈឺបានចំនួន៧៣ក្បាល ក្របីឈឺចំនួន៣ក្បាល សង្ស័យជំងឺអុតក្តាម ។

-នៅភូមិពោធិ ឃុំបន្ទាយចក្រី ចែកថ្នាំម្លឺមីឡែនបានចំនួន៣០គ្រួសារ

-ភូមិថ្នល់កែង ឃុំពានរោង ចាប់ផ្តើមឈឺនៅថ្ងៃ ២១/០១/២០២១  បានធ្វើការណែនាំពីរបៀបចំលងជំងឺ វិធានការការពារ ការធ្វើអនាម័យ ផ្ដល់ថ្នាំប្លឺមេទីឡែនឱ្យម្ចាស់សត្វដែលមានសត្វឈឺ ណែនាំពីវិធីព្យាបាល ឱ្យគាត់បំបែកសត្វឈឺចេញពីសត្វជា និងឱ្យគាត់ទុកសត្វដែលឈឺនៅផ្ទះដើម្បីធ្វើការព្យាបាល។

-ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ សេក សុខា គាត់បានចិញ្ចឹមជ្រូកមេចំនួន៣ក្បាល និងមានកូនចំនួន ៣ក្បាល។

-ចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករ សៀវ ឈួន ដែលគាំទ្រដោយកម្មវិធី ASPIRE ស្ថិតនៅភូមិឧបមា ឃុំស៊ាងឃ្វាង មានមេ និងបារ ពូជសរុបចំនួន១៣៨ក្បាល គាត់មានមាន់សាច់ចំនួន១៦២ក្បាល និងមានកូនមាន់ចំនួន ២១៥ ក្បាល ការចិញ្ចឹមនេះមានប្រព័ន្ធជីវសុវត្ថិភាពត្រឹមត្រូវ មាន់ទាំងអស់មានសុខភាពល្អ បានផ្តល់បច្ចេកទេសចិញ្ចឹម ចែកថ្នាំសម្លាប់មេរោគ និងឱ្យគាត់អនុវត្តវិធានជីវសុវត្ថិភាព ។

៣- ផ្នែកសុខភាពសារធារណៈ

-ចុះ ពិនិត្យ អនាម័យសាច់ ផលិតផលមានដើមកំណើតពីសត្វ កន្លែងតាំង លក់ ផលិតផល សាច់ សត្វ និងបាន ណែនាំ ពី វិធានការ អនាម័យ លេី ផលិតផល សាច់កន្លែងតាំង លក់ និងកន្លែងសត្តឃាត ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter