សង្ខេបព័ត៌មានខ្លី
សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទព្រៃវែង
១-ការការពារធនធានជលផល
ខណ្ឌបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់ក្រោមឱវាទ ចុះបង្ក្រាបបទល្មើសជលផលនៅឃុំព្រៃព្នៅ ស្រុកពារាំង អនុវត្តបាន ២ ករណី។ វត្ថុតាងបំផ្លាញចោលមាន៖
- លូស្បៃមុងចំនួន ៣២ មាត់
- របាំងស្បៃមុងប្រវែង ១ ៦០០ ម៉ែត្រ
- បង្គោលចម្រឹងចំនួន ៥៣០ ដើម
- រក្សាស្បៃមុងគុណភាពល្អ ២០០ ម៉ែត្រ
- លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ២០ គ.ក្រ
- អាំងវែរទ័រចំនួន ១ គ្រឿង
- ដងឆក់២ដើម ភ្ជាប់ខ្សែភ្លើង ៦ ម៉ែត្រ
- អាគុយ៤០ អំពែរ ១ គ្រឿង
២-ការងារត្រួតពិនិត្យការនាំចូលផលជលផល
ផ្នែករដ្ឋបាលជលផលស្ទឹងស្លូតបានសហការជាមួយកម្លាំងអាវុធហត្ថ និងប៉ូលីសស្រុកព្រះស្ដេច និងស្រុកពាមជរ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ដោយបានឆេកលើ មធ្យោបាយដឹកជញ្ជូនផលជលផលនាំចូលលើក្រុមហ៊ុន ដឹកជញ្ជូន ចំនួន ៦ ក្រុមហ៊ុន ដូចខាងក្រោម ៖
១-ហួត ស៊ីថ ច្រកបន្ទាយចក្រី
២-គង់ គឹមស្រេង ច្រកបន្ទាយចក្រី
៣-គង់ ឡាំ ច្រកបន្ទាយចក្រី
៤-នុត សាវេត ច្រកបន្ទាយចក្រី
៥-ម៉ៅ នី. ច្រកកោះរកា
៦-ហួត ស៊ី ថ. ច្រកកោះរកា
៧-ថៃ សុធា ច្រកកោះរកា ការត្រួតពិនិត្យរកមិនឃើញមានការដឹកជញ្ជូននាំចូលខុសពីការអនុញ្ញាតទេ។
៣-ការងារវារីវប្បកម្ម
ផ្នែក និងសង្កាត់រដ្ឋបាលជលផលបានចុះប្រមូលព័ត៌មាន និងបញ្ចូលទិន្នន័យ វារីវប្បនៅតាម ស្រុក។