របាយការណ៍ សកម្មភាពការងារប្រចាំថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៦ មករា ២០២១
385

សង្ខេបព័ត៌មានប្រចាំថ្ងៃ

         របាយការណ៍ សកម្មភាពការងារប្រចាំថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

១-ការងារត្រួតពិនិត្យការនាំចូលផលជលផល

           ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយកម្លាំងអាវុធហត្ថ និងប៉ូលីសស្រុកព្រះស្ដេច និងស្រុកពាមជរ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ដោយបានឆេកលើ មធ្យោបាយដឹកជញ្ជូនផលជលផលនាំចូលលើក្រុមហ៊ុន ដឹកជញ្ជូន ចំនួន ៦ ក្រុមហ៊ុន ដូចខាងក្រោម៖

១. ហួត ស៊ីថ ច្រកបន្ទាយចក្រី

២. គង់ គឹមស្រេង ច្រកបន្ទាយចក្រី

៣. គង់ ឡាំ ច្រកបន្ទាយចក្រី

៤. នុត សាវេត ច្រកបន្ទាយចក្រី

៥. ម៉ៅ នី. ច្រកកោះរកា

៦. ហួត ស៊ី ថ. ច្រកកោះរកា

៧. ថៃ សុធា ច្រកកោះរកា ការត្រួតពិនិត្យរកមិនឃើញមានការដឹកជញ្ជូននាំចូលខុសពីការអនុញ្ញាតទេ។

២-ការងារវារីវប្បកម្ម

 ផ្នែក និងសង្កាត់រដ្ឋបាលជលផលបានចុះប្រមូលព័ត៌មាន និងបញ្ចូលទិន្នន័យ វារីវប្បនៅតាម ស្រុក។ 

ចំនួនអ្នកចូលទស្សនា
Flag Counter