សកម្មភាពការងារ និងលទ្ធផលការងារប្រចាំថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៦ មករា ២០២១
259

សកម្មភាពការងារ និងលទ្ធផលការងារប្រចាំថ្ងៃចន្ទ ១២ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអបុវត្តដូចខាងក្រោម៖

១-ការការពារធនធានជលផល

ខណ្ឌបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់ក្រោមឱវាទ ចុះបង្ក្រាបបទល្មើសជលផលនៅក្នុងកន្លែងអភិរក្សជលផលផ្លូវភក់ ស្រុកពោធិ៍រៀង អនុវត្តបាន ២ ករណី។ វត្ថុតាងបំផ្លាញចោលមាន ៖

- លូស្បៃមុងចំនួន ២៧ មាត់

- របាំងស្បៃមុងប្រវែង ៧២០ ម៉ែត្រ

- បង្គោលចម្រឹងចំនួន ៤២០ ដើម

- មងពាក់ ប្រវែង ៨៣០ ម៉ែត្

រ - សម្រាស់ទំហំ ១០០ ម៉ែត្រ

- រក្សាស្បៃមុងគុណភាពល្អ ២០០ ម៉ែត្រ

- លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ២០ គ.ក្រ

២-ការងារត្រួតពិនិត្យការនាំចូលផលជលផល

ផ្នែករដ្ឋបាលជលផលស្ទឹងស្លូតបានសហការជាមួយកម្លាំងអាវុធហត្ថ និងប៉ូលីសស្រុកព្រះស្ដេច និងស្រុកពាមជរ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ដោយបានឆេកលើ មធ្យោបាយដឹកជញ្ជូនផលជលផលនាំចូលលើក្រុមហ៊ុន ដឹកជញ្ជូន ចំនួន ៦ ក្រុមហ៊ុន ដូចខាងក្រោម ៖

១. ហួត ស៊ីថ ច្រកបន្ទាយចក្រី

២. គង់ គឹមស្រេង ច្រកបន្ទាយចក្រី

៣. គង់ ឡាំ ច្រកបន្ទាយចក្រី

៤. នុត សាវេត ច្រកបន្ទាយចក្រី

៥. ម៉ៅ នី. ច្រកកោះរកា

៦. ហួត ស៊ី ថ. ច្រកកោះរកា

៧. ថៃ សុធា ច្រកកោះរកា ការត្រួតពិនិត្យរកមិនឃើញមានការដឹកជញ្ជូននាំចូលខុសពីការអនុញ្ញាតទេ។

៣-ការងារវារីវប្បកម្ម

 ផ្នែក និងសង្កាត់រដ្ឋបាលជលផលបានចុះប្រមូលព័ត៌មាន និងបញ្ចូលទិន្នន័យ វារីវប្បនៅតាម ស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter