សម្រង់ព័ត៌មាន
សកម្មភាព និងលទ្ធផលការងាប្រចាំថ្ងៃចន្ទ ទ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖
I-ផ្នែកទីផ្សារ
- តំលៃស៊ុតទា1គ្រាប់ 350 ទៅ360រៀល តាមទំហំស៊ុតលេខ១ និងលេខ២ ស៊ុតទាមានឈ្មោល១គ្រាប់តម្លៃ៤០០រៀល/១គ្រាប់ ។
II-ផ្នែកបសុព្យាបាល
មន្រ្តីជំនាញបានចុះពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករ ផូយ រ៉ា និង ផូយ ធា ចិញ្ចឹមជ្រូកមេ៨ក្បាល កូន ៣១ក្បាល នៅភូមិព្រៃក្រង ឃុំព្រៃពោន កសិករ ផល្លី មានជ្រូកមេពូជ១២ក្បាល ជ្រូកសាច់៧១ក្បាល នៅភូមិឧត្តម ស្រុកពាមជរ កសិករ ភឿន វី មានជ្រូកចំនួន៣៤ក្បាល ក្នុងនោះជ្រូកមេមានចំនួនមេ០៥ក្បាល ជ្រូកសាច់មានចំនួន១១ក្បាល និងកូនជ្រូកចំនួន ១៨ក្បាល មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតារដ្ឋ ឃុំកំពង់ប្រាំង ស្រុកពារាំង បានចែកថ្នាំ សម្លាប់មេរោគ និងឱ្យគាត់អនុវត្តវិធានជីវសុវត្ថិភាព
បានចុះភូមិថ្នល់ជ័យ ឃុំពពឺស សង្រ្គោះគោបានចំនួន០១ក្បាល មិនធ្លាក់សុក រួចចុះកន្លែងចិញ្ចឹមគោ របស់កសិករ ឡុង សុផាត ភូមិស្វាយ មានគោចំនួន៣០ក្បាល ស្ថិតនៅឃុំជើងភ្នំ ក្នុងនោះគោឈឺចំនួន០៤ក្បាល មានរោគសញ្ញាហៀទឹកមាត់ ដំបៅនៅមាត់ ចង្វែកជើង សង្សយ័ជម្ងឺ FMD ចំណែកកូនគោមានហើមនៅក្រោមចង្កា រោមស្អាប់ ស្គមហើយទន់ជើង សង្ស័យជម្ងឺដង្កូវថ្លើម និងចុះពិនិត្យគោឈឺ នៅភូមិពោធិ ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី សង្ស័យជម្ងឺអុតក្តាម ។
III- ផ្នែកសុខភាពសារធារណៈ
-មន្រ្តីជំនាញ់បានចុះពិនិត្យ អនាម័យសាច់ ផលិតផលមានដើមកំណើតពីសត្វ កន្លែងតាំង លក់ ផលិតផល សាច់ សត្វ និងបាន ណែនាំ ពី វិធានការ អនាម័យ លេី ផលិតផល សាច់កន្លែងតាំង លក់ និងកន្លែងសត្តឃាត ។