របាយការណ៍ លទ្ធផលការងារប្រចាំថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៥ មករា ២០២១
394

សម្រង់ព័ត៌មាន

របាយការណ៍ លទ្ធផលការងារប្រចាំថ្ងៃអាទិត្យ ១១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ៖ 

១-ការងារត្រួតពិនិត្យការនាំចូលផលជលផល

 ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយកម្លាំងអាវុធហត្ថ និងប៉ូលីសស្រុកព្រះស្ដេច និងស្រុកពាមជរ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ដោយបានឆេកលើ មធ្យោបាយដឹកជញ្ជូនផលជលផលនាំចូលលើក្រុមហ៊ុន ដឹកជញ្ជូន ចំនួន ៦ ក្រុមហ៊ុន ដូចខាងក្រោម ៖

១-ហួត ស៊ីថ ច្រកបន្ទាយចក្រី

២-គង់ គឹមស្រេង ច្រកបន្ទាយចក្រី

៣-គង់ ឡាំ ច្រកបន្ទាយចក្រី

៤-នុត សាវេត ច្រកបន្ទាយចក្រី

៥-ម៉ៅ នី. ច្រកកោះរកា

៦-ហួត ស៊ី ថ. ច្រកកោះរកា

៧-ថៃ សុធា ច្រកកោះរកា ការត្រួតពិនិត្យរកមិនឃើញមានការដឹកជញ្ជូននាំចូលខុសពីការអនុញ្ញាតទេ។

២-ការងារវារីវប្បកម្ម

 ផ្នែក និងសង្កាត់រដ្ឋបាលជលផលបានចុះប្រមូលព័ត៌មាន និងបញ្ចូលទិន្នន័យ វារីវប្បនៅតាម ស្រុក។ 

ចំនួនអ្នកចូលទស្សនា
Flag Counter