របាយការណ៍ លទ្ធផលការងារប្រចាំទី១៦ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ១៨ មករា ២០២១
277

របាយការណ៍ លទ្ធផលការងារប្រចាំថ្ងៃសៅរ៍ ៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

១. ការងារត្រួតពិនិត្យការនាំចូលផលជលផល

១-ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយអធិការដ្ឋាន រដ្ឋបាលជលផលចតុមុខ អាវុធហត្ថស្រុកព្រះស្ដេច និងស្រុកពាមជរ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ដោយបានឆេកលើ មធ្យោបាយដឹកជញ្ជូនផលជលផលនាំចូល ហើយបានរកឃើញការដឹកជញ្ជូននាំចូលចំនួន ១ ករណី ដែលបានដឹកលើសពីលិខិតអនុញ្ញាតចំនួន ១០ ៥០០ គីឡូក្រាម រួមមាន ត្រីរ៉ស់ ៥ ០០០ គក្រ ត្រីក្រាញ់ ៥ ០០០ គ.ក្រ និងត្រីអណ្ដែង ៥០០ គ.ក្រ សមត្កកិច្ចជំនាញបានកសាងសំណុំរឿងពិន័យអន្តរការណ៍ចំនួន ១៥ លានរៀល។ រថយន្ដដែលបានដឹកលើសនេះគឺមានលេខព្រះសីហនុ 3A 6460 និងលេខព្រះសីហនុ3A 6274 ជារយន្ដដែលត្រូវបានឃាត់ចាប់បានបន្ទាប់ពីមានអន្តរាគមន៍ពីឯកឧត្ដមព្រះរាជអាជ្ញា លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកម្លាំងបញ្ជាការឯកភាពស្រុកព្រះស្ដេច។

២. ការងារវារីវប្បកម្ម

 ខណ្ឌ និងផ្នែករដ្ឋបាលជលផលបានចុះប្រមូលព័ត៌ មានវារីវប្បនៅតាមបណ្តាស្រុកក្នុងខេត្តព្រៃវែងផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter