កិច្ចប្រជុំណែនាំការទប់ស្កាត់នឹងនង្ក្រាបការដឹកជញ្ជូនផលផលិតផលជលផលឆ្លងកាត់គ្មានការអនុញ្ញាត
ចេញ​ផ្សាយ ១៨ មករា ២០២១
330

ព្រឹត្តិការណ៍ព័ត៌មាន

នៅព្រឹកថ្ងៃសុក្រ២កេីត​ ខែមាឃ​ ឆ្នាំជូតទោស័ក​ពុទ្ធសករាជ​២៥៦៤ ត្រូវថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២១ ឯកឧត្តម ហាស់​ សារ៉េត​រដ្ឋលេខាធិការក្រសួងកសិកម្ម​ រក្ខាប្រមាញ់​ និងនេសាទបានអញ្ជឹមជាអធិបតី ក្នុងកិច្ចប្រជុំណែនាំការទប់ស្កាត់នឹងនង្ក្រាបការដឹកជញ្ជូនផលផលិតផលជលផលឆ្លងកាត់គ្មានការអនុញ្ញាត នឹងឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ឯកឧត្តម ឌុច គុន្ឋា អភិបាលរងខេត្តព្រៃវែងព្រមទាំងមានការចូលរួមផងដែថ្នាក់ដឹកនាំនរដ្ឋបាលជលផលមួយចំនួនទៀតចំពោះថ្នាក់ខេត្ត មានលោកលោកស្រី នាយនាយរងមន្ត្រីខណ្ឌរដ្ឋបាលជលព្រៃវែង លោកលោកស្រីមន្ត្រីរាជការមន្ទីរកសិកម្មរុក្ខា ប្រមាញ់នឹងនេសាទខេត្តព្រៃវែង សរុបប្រមាណជាង៩០ នាក់បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះ ខ្លឹមសារកិច្ចប្រជំឯកឧត្តម ប្រធានអង្គប្រជុំ បានលើកឡើងអំពីភារកិច្ចរបស់គណះកម្មារ ទប់ស្កាត់បង្ក្រាបបទល្មើសជលផល នឹងពិភាក្សាពីបញ្ហា ប្រឈមនានារបស់មន្ត្រីអនុវត្តផ្ទាល់នឹងណែនាំអោយមន្ត្រីជំនាញយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតដោយសហការជាមួយអជ្ញាធរនឹងសមត្ថកិច្ចនានា ក្នុងការទប់ស្កាត់បទល្មើសចំពោះប្រភេទត្រី៤មុខមានត្រីអណ្តែង ត្រីប្រា ត្រីពោ នឹងត្រីឆ្តោ ដែលក្រសួងបានផ្អាក់បណ្តោះអាសន្នមិនអោយនាំចូលនឹងណែនាំអោយមន្ត្រីជំនាញពង្រឹងការយកចិត្តទុកដាក់សហការណ៍ជាមួយរដ្ឋបាលខេត្ត សមត្ថកិច្ចនានាធ្វើការទប់ស្កាត់បង្ក្រាបអោយមានប្រសិទ្ឋភាពខ្ពស់...!។

ចំនួនអ្នកចូលទស្សនា
Flag Counter