ព្រឹត្តិការណ៍ប្រចាំថ្ងៃ
នៅព្រឹកថ្ងៃពុធ ១៥កើត ខែបុស្ស ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រៃវែងអញ្ជើញចុះត្រួតពិនិត្យពិនិត្យសកម្មភាពរបស់បណ្តុំអាជីវកម្មបន្លែ និងមាន់សាច់ និងភ្ញាស់ស៊ុតមាន់ ស្ថិតនៅឃុំគោកគង់លិច និងឃុំកញ្ជៀច ស្រុកកញ្ជៀច ។
ជាលទ្ធផល:ចូលរួមទិវាបង្ហាញនៃបណ្តុំអាជីវកម្មមាន់សាច់ និងភ្ញាស់កូនមាន់សមាជិកចូលរួមចំនួន ៦១គ្រួសារ ។ លទ្ទផលនៃការធ្វើបង្ហាញរបស់កសិករ កាន់ ឆេងលាត នៅភូមិអូរតាថុក ឃុំកញ្ជ្រៀច រកប្រាក់ចំណេញបាន ២.៦២៤.០០០៛/១វដ្តផលិតកម្មមាន់សាច់ តម្លៃមាន់សាច់១.៧០០០៛/គ.ក្រ កូនមាន់ធ្វើវ៉ាក់សាំងហើយ តម្លៃ៥០០០៛/គ.ក្រ ស៊ុតមាន់តម្លៃ ១២០០៛/គ្រាប់ ។ បន្ទាប់លោកប្រធានក៍បានបន្តពិនិត្យសកម្មភាពសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលកំពុងដាំនៅភូមិត្រពាំងប្រស្រែឃុំគោកគង់លិចមាន៖
-សាលាដ៍(តម្លៃ៨០០៛/គក្រ )
-ម្ទេសហាវៃ(តម្លៃ៣០០០៛/គ.ក្រ)
-ត្រប់វែង(តម្លៃ២៥០០៛/គ.ក្រ) ប៉េងប៉ោះ(តម្លៃ៣០០០៛/គ.ក្រ)
-ខ្ទឹមស្លឹក(តម្លៃ១៨០០៛/គ.ក្រ)។