របាយការណ៏ សកម្មភាព របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង
ចេញ​ផ្សាយ ១៣ មករា ២០២១
268

សង្ខេបព័ត៌មានខ្លី

 របាយការណ៏ សកម្មភាព របស់ខណ្ឌរដ្ឋបាលព្រៃឈើ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចខាងក្រោម៖

១/-ការងារត្រួតពិនិត្យការចរាចរ ឈើ ៖ -នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ ត្រួតពិនិត្យ ការចរាចរឈើ អារ លេខ១ និងលេខ២ចូល រោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) នៅភូមិ ធ្នង់ ឃុំជាខ្លាង ស្រុកស្វាយ អន្ទរ មានរថយន្តដឹកឈើ ចំនួន០៥គ្រឿងលិខិតអនុញ្ញាត (PC) ចំនួន ០៦សន្លឹក=៣៥ម3 757 ជាបន្តផ្នែករព ព្រៃវែងបានផ្ទៀងផ្ទាត់ ចេញលិខិតអនុញ្ញាត ដឹកជញ្ជូន ០៥សន្លឹកដើម្បីបន្តដឹកឆ្ពោះទៅកាន់ទិសដៅប្រើប្រាស់ក្នុងមូលដ្ឋានខេត្តព្រៃវែង។ - ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អារ លេខ១និងលេខ២ចំនួន០២ គ្រឿង តាមលិខិតអនុញ្ញាត PC ០២សន្លឹក =១៤ម3 ០៦៧ និងបន្តផ្នែករពព្រៃវែងបានចេញ PC ចំនួន០២ សន្លឹកតាមរថយន្តចំនួន០២គ្រឿងដើម្បីដឹកជញ្ជូនទៅកាន់ទិស ប្រើប្រាស់ក្នុងមូលដ្ឋានខេត្តព្រៃវែង ។

២/-ការងារគ្រប់គ្រងដេប៉ូ សិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៖ -សង្កាត់រដ្ឋបាលព្រៃឈើមាន សម្ថកិច្ចបានបន្តចុះកាត់ស្តុកបញ្ចប់ឆ្នាំដើម្បីប្តូរសៀវភៅកត់ ត្រាឈើចេញ-ចូលថ្មី។

៣/-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖ ផ្នែកសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានបន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។ -សង្កាត់រដ្ឋបាលព្រៃឈើកំចាយមារបានបណ្តុះកូនឈើ ចំនួន ៩៦៥ដើម និងបន្តចែក ចាយកូនឈើនៅសល់ក្នុងឆ្នាំចាស់តាមតម្រូវការជាក់ស្តែងបានចំនួន៣០ដើម។

៤/-ខណ្ឌរដ្ឋបាលព្រៃឈើ ព្រៃវែង ដឹកនាំសហការី ចុះវាយតម្លៃការធ្វើអាជីវកម្មកាប់ឈើ របស់ក្រុមហ៊ុន HMM នៅចម្ការឈើ តាសួស ដែលគិត មកដល់ដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុនកាប់ឈើអស់១០០% នៅតែ ប្រមូលឈើ និងចុងឈើសម្អាតដីដាំដុះឡើងវិញ ប៉ុណ្ណោះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter