សកម្មភាព លទ្ធផលការងារប្រចាំថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ខណ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ១៣ មករា ២០២១
321

សម្រង់ព័ត៌មាន

សកម្មភាព លទ្ធផលការងារប្រចាំថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ខណ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោមោ៖

១-ការងារការពារធនធានជលផល

 ខណ្ឌ ដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ និងគណៈកម្មការសហគមន៍នេសាទស៊ីធរកណ្ដាល ចុះល្បាតត្រួតពិនិត្យបទល្មើសជលផលនៅក្នុងកន្លែងអភិរក្សជលផលបឹងចក ស្រុកស៊ីធរកណ្ដាល ដោយអនុវត្តបានចំនួន ១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង នៅក្នុងក្លែងអភិរក្សជលផល។ វត្ថុតាងបំផ្លាញចោលមាន ៖

១. លូស្បៃមុងចំនួន១១ មាត់

២. របាំងស្បៃមុងប្រវែង២.២០០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន៧៣០ ដើម

៤. ចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់១០ គក្រ

២-ការងារត្រួតពិនិត្យការនាំចូលផលជលផល

 ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ចុះត្រួតពិនិត្យការនាំចូលផល ជលផល នៅផ្លូវជាតិស្រុកព្រះស្ដេច (បន្ទាយចក្រី) និងផ្លូវជាតិស្រុកពាមជរ (កោះរកា) ។

៣-ការងារវារីវប្បកម្ម

 ខណ្ឌ និងផ្នែករដ្ឋបាលជលផលបានចុះស្រាវជ្រាវ និងពិនិត្យការចិញ្ចឹមត្រី របស់វារីវប្បករឈ្មោះ លី ស៊ីនឿន មានទីលំនៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ជាមួយការផ្តល់ជំនួយបច្ចេកទេសបន្ថែម និងព័ត៌មានទីផ្សារ ដោយបានផ្ដល់លេខទូរសព្ទទំនាក់ទំនងរវាងអ្នកម្ចាស់ត្រី និងអ្នកទិញត្រីសម្រាប់ទាក់ទងទិញ លក់ត្រីរបស់ពួកគាត់។ គាត់មានត្រីប្រាប្រមាណ៥៥ តោន ទម្ងន់ពី១ ទៅ២ គក្រ ក្នុង ១ ក្បាល។ ទូរស័ព្ទគាត់លេខ ០១២ ២៦ ៤១ ៤០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter