របាយការណ៍ សកម្មភាពប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត
ចេញ​ផ្សាយ ១៧ ធ្នូ ២០២០
438

សម្រង់ព័មានប្រចាំថ្ងៃ

របាយការណ៍ សកម្មភាពប្រចាំថ្ងៃពុធ ២កើត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអុវត្តដូចខាងក្រោម៖

 ១- ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើ ក្រោមឱវាទពាក់ព័ន្ធ បានធ្វើការ ត្រួតពិនិត្យការចរាចរឈើចូល រោងសន្និធិ ប្រភេទធំ (ច្រកចេញ -ចូលតែមួយ)នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ចំនួន០៣ រថយន្តតាមលិខិតអនុញ្ញត (PC) ០៣ = ៥៣ម3 ១៦៣ ទន្ទឹមនឹង នេះផ្នែករដ្ឋបាលព្រៃឈើ ព្រៃ វែងមានសមត្ថកិច្ចបានបន្តចេញPC ចំនួន០៣សន្លឹកដើម្បីដឹកជញ្ជូនទៅកាន់ទិសដៅប្រើ ប្រាស់ជាក់ស្តែងក្នុងមូលដ្ឋានខេត្តព្រៃវែង(ស្រុកពារាំង ស្រុកស៊ីធរកណ្តាល និងស្រុកព្រះស្តេច )។

-សង្កាត់រដ្ឋបាលព្រៃឈើ បាន បន្តចុះធ្វើការកាត់ស្តុកតាមដេប៉ូ និងសិប្បកម្មកែច្នៃផល អនុផលព្រៃ ឈើ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីប្តូរសៀវភៅកត់ត្រា ឈើចេញ-ចូល ថ្មីសម្រាប់បន្តឆ្នាំថ្មី។

២- ការងារល្បាតទប់ស្កាត់ និង បង្ក្រាបបទល្មើស

    ផ្នែក រដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទបានធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការដឹកជញ្ជូនឈើឆ្លងកាត់ទៅកាន់ខេត្តស្វាយរៀង ០៨ រថយន្ត និងទៅកាន់ខេត្ត កណ្តាល ចំនួន០២រថយន្ត តាម លិខិតអនុញ្ញាតដឹកជញ្ជូនចេញពីខេត្តមណ្ឌលគីរី។ -ពុំមានបទល្មើសទេ ។

៣- ការងារបណ្តុះកូនឈើ ថែទាំកូនឈើនិងចែកចាយកូនឈើ  

 ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទ បានបន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង និងបានត្រៀម លក្ខណៈក្នុងបន្តបណ្តុះកូនឈើ បន្តសម្រាប់ឆ្នាំថ្មី បន្តទៀត ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter