របាយការណ៍ លទ្ធផលការងារប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ចេញ​ផ្សាយ ១៧ ធ្នូ ២០២០
251

សម្រង់ព័ត៌មាន

របាយការណ៍ លទ្ធផលការងារប្រចាំថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ  ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖

I- ផ្នែកបសុព្យាបាល៖  មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យ និងព្យាបាលគោនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ មានសត្វឈឺចំនួន២ក្បាល  ។

-បានចុះត្រួតពិនិត្យសត្វឈឺនៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ចំនួន១ក្បាល មានរោគសញ្ញាហើមក្រោមក ហើមថ្គាម អត់ស៊ីចំណី។

* មន្រ្តីអន្តរាគមន៍របស់ការិយាល័យ បានដឹកនាំមន្រ្តីជំនាញប្រចាំស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយលោកមេភូមិ បានចុះពិនិត្យស្ថានភាពសុខភាពសត្វ និងធ្វើការផ្សព្វផ្សាយពីជម្ងឺឆ្លងសត្វ នៅភូមិប្រហូត ឃុំត្រពាំងស្រែ ភូមិពោន ឃុំច្រេស ស្រុកមេសាង បានលទ្ឋផលមានកសិករចូលរួមចំនួន២៥នាក់ផងដែរ។

- ព្យាបាលជ្រូក និងគោ សង្ស័យកើតជំងឺអុតក្តាម

- បានចែកថ្នាំរំងាប់មេរោគ ថ្នាំព្យាបាល ដើម្បីឲ្យម្ចាស់សត្វដែលមានសត្វឈឺបន្តព្យាបាល និងធ្វើជីវសុវតិ្តភាព។

- ចែកថ្នាំប្លឺមេទិលឡែន ដល់ម្ចាស់សត្វបានចំនួន២៥គ្រួសារស្មើ១២.៥លីត្រ/គ្រួសារ

 - បានណែនាំពីវិធានជីវសុវត្ថិភាព

II- ផ្នែកសុខភាពសារធារណៈ៖ មន្រ្តីជណនាញបានចុះពិនិត្យ អនាម័យសាច់ ផលិតផលមានដើមកំណើតពីសត្វ កន្លែងតាំង លក់ ផលិតផល សាច់ សត្វ និងបាន ណែនាំ ពី វិធានការ អនាម័យ លេី ផលិតផល សាច់កន្លែងតាំង លក់ ។

III- ផ្នែកផលិតកម្ម ៖ បង្កាត់សិប្បនិម្មិតគោនៅភូមិទានភ្លើង ឃុំស្មោងជើងបានចំនួន ១ក្បាល ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter