សម្រង់ព័ត៌មាន
របាយការណ៍ សកម្មភាព ប្រចាំថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តសម្រេចបានដុខាងក្រោម៖
១-ការងារធនធានជលផល
ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅបឹងផ្ទោល ក្រុងព្រៃវែង ដោយអនុវត្តបាន ១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។ វត្ថុតាងតាងបំផ្លាញចោលមាន៖
១. លូស្បៃមុង ចំនួន ២៧ មាត់
២. របាំងស្បៃមុងប្រវែង ១.០៨០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៣៦០ ដើម
៤. លែងត្រីចម្រុះ ១០ គ.ក្រ ទី២.
២-ការងារសហគមន៍នេសាទ
ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយនាយកដ្ឋាន អភិវឌ្ឍន៍សហគន៍នេសាទនៃរដ្ឋបាលជលផល ចុះត្រួតពិនិត្យនិងវាយតម្លៃលើដំណើរការអនុវត្តផែនការសកម្មភាពសហគមន៍នេសាទ និងការចុះបញ្ជីការចំណាយថវិកា នៅសហគមន៍នេសាទតេជោសង្គ្រោះសែនជ័យ សហគមន៍នេសាទពាមមានជ័យ សហគមន៍នេសាទឧត្ដមសែនជ័យ និងសហគមន៍នេសាទបឹងក្រចាប់ ដែលមានគណៈកម្មការសហគមន៍នេសាទចូលរួមសរុបចំនួន៣៧ នាក់ ស្រី ០៥ នាក់ ។