របាយការណ៍ សកម្មភាពប្រចាំថ្ងៃសៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមនញទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចខាងក្រោម៖
ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅស្រុកពាមរក៍ និងស្រុកពាមជរ ដោយអនុវត្តបាន ២ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។ វត្ថុតាងតាងបំផ្លាញចោលមាន៖
១. លូស្បៃមុង ចំនួន ២៨ មាត់
២. របាំងស្បៃមុងប្រវែង ១.៣០០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៨៩០ ដើម
៤. លែងត្រីចម្រុះ ១៥ គ.ក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម