របាយការណ៍ សកម្មភាពប្រចាំថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្ត
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
295

សម្រង់ព័ត៌មាន

របាយការណ៍ សកម្មភាពប្រចាំថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបាននុវត្តដូចខាងក្រោម៖

* ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅស្រុកពារាំង និងស្រុកពាមរក៍ ដោយអនុវត្តបាន ២ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។ វត្ថុតាងបំផ្លាញចោល៖

១-លូស្បៃមុង ចំនួន២៨ មាត់

២. របាំងស្បៃមុងប្រវែង ៩៥០ ម៉ែត្រ

៣-បង្គោលចម្រឹងចំនួន ៣៦០ ដើម

៤-រក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ២៥០ ម៉ែត្រ

៥-លែងត្រីចម្រុះ ៣០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter