របាយការណ៍ សកម្មភាពប្រចាំថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖
១-ការងារត្រួតពិនិត្យការចរាចរ ឈើ
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចរាចរឈើ អារលេខ២ ចូលរោងសន្និធិប្រភេទធំ (ច្រកចេញ-ចូលតែមួយ) នៅភូមិ ធ្នង់ ឃុំជាខ្លាង ស្រុកស្វាយ អន្ទរ ចំនួន០៣រថយន្តតាម លិខិតអនុញ្ញាត (PC) ចំនួន០៣សន្លឹក=៤៧ម3៦៦១។
-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែងបានចេញលិខិតអនុញ្ញាតដឹកជញ្ជូន០៣ សន្លឹក = ៤៧ម3 ៦៦១ បន្តទៅកាន់ ទិសដៅប្រើប្រាស់ក្នុង ខេត្តព្រៃវែង។
-ទន្ទឹមនេះសង្កាត់រពមូលដ្ឋាន កាត់ស្តុក ពីដើមទី និងចុងទីផងដែរ។
២- នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានការសហការជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះវាយតំលៃការសុំបន្ត សុពលភាពរបស់ រោងចក្រផលិត រានទេវតា របស់ក្រុមហ៊ុន YLT International Co,Ltd នៅស្រុកព្រះស្តេចខេត្តព្រៃវែង។
៣-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ៖
ផ្នែកសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានបន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការ និងនៅសួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។ -បានចែកចាយកូនឈើចំនួន៣៥០ដើម។ ៤/-នៅល្ងាចនេះដែរ បានចូលសវនការជំនំជម្រះក្តី សំណុំរឿងបទល្មើសព្រៃឈើ ចំនួន០១ករណី នៅសាលាដំបូងខេត្តព្រៃវែង ។