របាយការណ៍ សកម្មភាពប្រចាំថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
418

សម្រង់ព័ត៌មាន

របាយការណ៍ សកម្មភាពប្រចាំថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖

១. ការងារការពារធនធានជលផល

 ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅឃុំព្រៃព្នៅ ស្រុកពារាំង អនុវត្តបាន០១ ករណី ពីបទនេសាទដោយ ឧបករណ៍ស្បៃមុង ។ វត្ថុតាងត្រូវបំផ្លាញ មាន៖

១-លូស្បៃមុងចំនួន ១៥ មាត់

២-របាំងស្បៃមុងប្រវែង ៨៥០ ម៉ែត្រ

៣-បង្គោលចម្រឹងឬស្សីចំនួន ៤៣០ ដើម

៤-បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ២៥ គ.ក្រ។

៥. រក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ២៥០ ម៉ែត្រ ។

២-ការងារវារីវប្បកម្ម

ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានរៀបចំពិធីចែកកូន កង្កែបពូជ តង់ចិញ្ចឹមកង្កែបនិងចំណីកង្កែប ដល់បណ្តុំអាជីវកម្មចិញ្ចឹមកង្កែបសាច់ចំនួន ៣ បណ្តុំ នៅស្រុកពាមជរ ក្រោមអធិបតីភាព លោក សេង ធា អភិបាលនៃគណៈអភិបាលស្រុកពាមជរ ។ អង្គពិធីបានរៀបចំពិធីសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ចិញ្ចឹមកង្កែប នៅឃុំកោះចេក ស្រុកពាមជរ ដោយបានយកអ្នកទទួលជោគជ័យក្នុងការចិញ្ចឹមកង្កែបលើកមុនៗ មកធ្វើបង្ហាញជាមួយបណ្ដុំអាជីវកម្មចិញ្ចឹមកង្កែបសាច់ថ្មីចំនួន ៣ បណ្តុំ ដោយមានកសិករចូលរួមចំនួន ៤៥នាក់ (ស្រី ១៥នាក់)។ ក្នុងឱកាសនោះដែរកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចែកជូនដល់សមាជិក និងកសិករធ្វើបង្ហាញទាំង ៤៥គ្រួសារ នូវកូនកង្កែបពូជ និងសម្ភារៈសរុបរួមមាន ៖

១. តង់ចិញ្ចឹមកង្កែបចំនួន ៦០តង់។

២. កូនកង្កែបពូជ ចំនួន ៣០ ០០០កូន។

៣. ចំណីកង្កែបសម្រេច ចំនួន ៦០បាវ។

*ការគាំទ្រធនធាន និងបច្ចេកទេស រួមជាមួយការរៀបចំនូវផែនការផលិតកម្ម និងទីផ្សារ គឺមានសារៈសំខាន់សម្រាប់ជំរុញ និងលើកស្ទួយជីវភាពគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter