សម្រង់ព័ត៌មាន
របាយការណ៍ លទ្ធផលការងារប្រចាំថ្ងៃអង្គារ៍ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម ៖
១- ផ្នែកបសុព្យាបាល៖ មន្រ្តីជំនាញបានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលគោឈឺ1ក្បាល រោគសញ្ញា កំដៅកើន ឡើង អត់ស៊ីចំណី នៅភូមិម៉ឺនជ័យ បានព្យាបាលស៊ីចំណីឡើងវិញ រួចជួយបង្កើតកូនគោកើតអត់រួច1ក្បាល នៅភូមិវាលស្មាច់ ឃុំក្របៅ ស្រុកកំចាយមារ និងបានណែនាំបច្ចេកទេសចិញ្ចឹមជ្រូកមេបំបៅកូន របស់កសិករឈ្មោះ ឆេីន សារ៉ន ឱ្យគាត់ផ្តល់កំដៅកូនជ្រូកនៅពេលយប់ អនាម័យកន្លែងចិញ្ចឹម និងអនុវត្តវិធានជីវសុវត្ថិភាព គាត់មានមេជ្រូក៥ក្បាល និងកូន១៨ក្បាល ។
២- ការចាក់វ៉ាក់សាំង ៖ មន្រ្តីជំនាញ បានដឹកនាំពេទ្យសត្វភូមិសហការជាមួយអាជ្ញាធរភូមិ ឃុំចុះចាក់ថ្នាំការពាជំងឺសារទឹកគោ ក្របី នៅឃុំរកា ស្រុកពារាំងលទ្ធផល ចាក់បានបានគោ ៣៩៥ ក្បាល ក្របី ៦៥ក្បាល នៅឃុំរកា ស្រុក ពារាំង ។
៣- ផ្នែកសុខភាពសារធារណៈ ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ជាប្រចាំ ។