របាយការណ៍លទ្ធផលការងារប្រចាំថ្ងៃពុធ ១១ រោច ខែកត្តឹក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖
*ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ និងគណៈកម្មការសហគមន៍នេសាទ សាមគ្គីបឹងក្រចាប់ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅស្រុកព្រះស្ដេច អនុវត្តបាន០១ ករណី ពីបទនេសាទដោយ ឧបករណ៍ស្បៃមុង ។
វត្ថុតាងត្រូវបំផ្លាញ មាន ៖
១. លូស្បៃមុងចំនួន ២៧ មាត់
២. របាំងស្បៃមុងប្រវែង ១ ១០០ ម៉ែត្រ
៣. បង្គោលចម្រឹងឬស្សីចំនួន ៥១០ ដើម
៤. បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ១៥ គ.ក្រ។
៥. រក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ២០០ ម៉ែត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម