របាយការណ៍ លទ្ធផលកាងារប្រចាំថ្ងៃងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២០
390

របាយការណ៍ លទ្ធផលកាងារប្រចាំថ្ងៃពុធ ៤ រោច ខែកត្តឹក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

១- ការងារការពារធនធានជលផល

* ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅស្រុកពារាំង អនុវត្តបានសរុប០១ ករណី ពីបទនេសាទដោយ ឧបករណ៍ស្បៃមុង  វត្ថុតាងត្រូវបំផ្លាញមាន៖

១- លូស្បៃមុងចំនួន ១៧ មាត់ ២. របាំងស្បៃមុងប្រវែង ៩១៥ ម៉ែត្រ

៣- បង្គោលចម្រឹងឬស្សីចំនួន ៣១០ ដើម

៤- បានរក្សាស្បៃមុងមានគុណភាពល្អប្រវែង ២៤០ ម៉ែត្រ

៥- បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ២០ គ.ក្រ។

២- ការងារបណ្ដុះបណ្ដាល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងនាយកដ្ឋានអភិវឌ្ឋន៍វារីវប្បកម្មនៃរដ្ឋបាលជលផលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងថវិកា សម្រាប់ទ្រទ្រង់ដំណើរការអនុវត្តន៍ ផែនការសកម្មភាពសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីបានចំនួន៦ វគ្គ មានគណៈកម្មការនិងសមាជិកសហគមន៍ចូលរួមសរុបចំនួន៧៣ នាក់ (ស្រី១១ នាក់)។ 

ចំនួនអ្នកចូលទស្សនា
Flag Counter