របាយការណ៏ និងលទ្ធផលការងារប្រចាំថ្ងៃទី ០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចខាងក្រោម៖
* ខណ្ឌរដ្ឋបាលព្រៃឈើ បានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធមានសមត្ថកិច្ចបានចុះពិនិត្យការងារអាជីវកម្មកាប់ ប្រមូលផលឈើដាំនៅចម្ការឈើតាសួស ស្រុកកំចាយមារ ខេត្តព្រៃវែងរបស់ក្រុមហ៊ុន HMM ទទួលបានលទ្ធផលដូចខាងក្រោម៖
- ក្រុមហ៊ុនHMMមានក្រុមកាប់ ប្រមូល ផលឈើពីក្រុមធំៗ ដែលដៃគូ ទិញបន្តពីក្រុមហ៊ុន ផ្ទាល់។ ក្នុងរយៈពេលដែលក្រុម ទទួលបានលិខិតអនុញ្ញាតឲ្យកាប់ឈើដាំនៅចម្ការដាំរបស់រដ្ឋនៅស្ថានីយ៏ផ្សព្វផ្សាយ និងស្តារព្រៃឈើនៅក្នុងដែនដីខេត្តព្រៃវែង៤៤២ហិកតា ក្រុមអនុវត្តបានប្រមាណ៤០% ។ដោយការត្រៀមដាំឡើងវិញតាមកិច្ចសន្យាពុំទាន់នៅឡើយទេ ។
-មានការលួចចូលដាំដំឡូមី នៅក្នុងដីចម្ការឈើរបស់រដ្ឋប្រមាណលើផ្ទៃដី១ហិកតា ដែលបញ្ហានេះសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកអ្នកប្រព្រឹត្ត ។
-ផ្នែក និងសង្កាត់ក្រោមឱវាទ បន្តថែទាំកូនឈើ តាមសួនបណ្តុះកូនឈើសម្តេចហ៊ុនសែន អ្នកលឿង និងតាមថ្នាលបណ្តុះកូនស្នាក់ការផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ។
-ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ បន្តល្បាតទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ពុំមានជួបប្រទះបទល្មើសទេ។
-សង្កាត់បន្តចុះត្រួតពិនិត្យការចរាចរឈើតាមរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងដែនសមត្ថកិច្ច។