របាយការណ៍ និងលទ្ធផលការងារប្រចាំទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២០
311

របាយការណ៍ និងលទ្ធផលការងារប្រចាំថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖

១-ការងារការពារធនធានជលផល

   ផ្នែករដ្ឋបាលជលផលកំពង់លាវបាន ដឹកនាំ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅស្រុកពោធិ៍រៀង អនុវត្តបានសរុប០១ ករណី ពីបទនេសាទដោយ ឧបករណ៍ស្បៃមុង ។ វត្ថុតាងត្រូវបំផ្លាញ មាន៖

១- លូស្បៃមុងចំនួន ១៣ មាត់

២- របាំងស្បៃមុងប្រវែង ៦៥០ ម៉ែត្រ

៣- បង្គោលចម្រឹងឬស្សីចំនួន ២១០ ដើម

៤- បានរក្សាស្បៃមុងមានគុណភាពល្អប្រវែង ២៥០ ម៉ែត្រ

៥- បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ១៥ គ.ក្រ។

២- ផ្នែកបណ្ដុះបណ្ដាល

 ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងថវិកា សម្រាប់ទ្រទ្រង់ដំណើរការអនុវត្តន៍ ផែនការសកម្មភាពសហគមន៍នេសាទចំនួន២ វគ្គ មានគណៈកម្មការនិងសមាជិកសហគមន៍នេសាទចូលរួមសរុបចំនួន២០ នាក់ (ស្រី៣ នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter