របាយការណ៍ និងសកម្មភាពប្រចាំថ្ងៃងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
406

របាយការណ៍ និងសកម្មភាពប្រចាំថ្ងៃចន្ទ ២រោច ខែកត្តឹក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

* ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រះស្ដេច និងស្រុកស៊ីធរកណ្ដាល ដឹកនាំ ផ្នែករដ្ឋបាលជលផលកំពង់លាវ ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោម ឱវាទចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅស្រុកព្រះស្ដេច និងស្រុកស៊ីធរកណ្ដាលអនុវត្តបានសរុប ២ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង និងដឹកជញ្ជូនឧបករណ៍ឆក់ ។ វត្ថុតាងត្រូវបំផ្លាញ មាន៖

១- លូស្បៃមុងចំនួន ១៧ មាត់

២- របាំងស្បៃមុងប្រវែង ១.០០០ ម៉ែត្រ

៣- បង្គោលចម្រឹងចំនួន ៤០០ ដើម

៤- បានរក្សាស្បៃមុងមានគុណភាពល្អប្រវែង ២០០ ម៉ែត្រ

៥- បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ០៧ គ.ក្រ។ វត្ថុតាងត្រូវដកហូតនិងរក្សាទុក

៦- អាំងវែកទ័រចំនួន ០១ គ្រឿង ៧. អាគុយ៤០ អំពែ ០១ គ្រឿង

៨- ម៉ូតូ ០២ គ្រឿង

៩- ទ្រុងដាក់ត្រី ០២ គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter