របាយការណ៍ និងលទ្ធផលការងារប្រចាំថ្ងៃអង្គារ ១១ កើត ខែកត្តឹក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ របាយការណ៍ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានបអនុវត្តដូចខាងក្រោម៖
* ការងារការពារធនធានជលផល៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយរដ្ឋបាលជលផល ដឹកនាំ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោម ឱវាទចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍ពាមមានជ័យ ឃុំពាមមានជ័យ ស្រុកពាមរក៍ កន្លែងនេសាទសហគមន៍សំពៅមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង និងកន្លែងនេសាទសហគមន៍កំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង អនុវត្តបានសរុប ៣ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។ វត្ថុតាងត្រូវបំផ្លាញមាន៖
១- លូស្បៃមុងចំនួន ៤៣ មាត់
២- របាំងស្បៃមុងប្រវែង ២.១២០ ម៉ែត្រ
៣- បង្គោលចម្រឹងចំនួន ៦២៥ ដើម
៤- បានរក្សាស្បៃមុងមានគុណភាពល្អប្រវែង ៦០០ ម៉ែត្រ
៥- បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ៤៧ គ.ក្រ។