របាយការណ៍ និងសកម្មភាបការងារប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ២៧ តុលា ២០២០
517

របាយការណ៍ និងសកម្មភាបការងារប្រចាំថ្ងៃចន្ទ ១០កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖

១- ផ្នែកបសុព្យាបាល

- មន្រ្តីជំនាញប្រចាំការនៅស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺប៉េស្តទាលទ្ធផលសម្រេចចាក់បានទាចំនួន៣០០០ក្បាល ។

 - មន្រ្តីជំនាញបានដឹកនាំអ្នកងារសុខភាពសត្វភូមិ ចុះពិនិត្យស្ថានភាព សុខភាពសត្វ និងធ្វើការណែនាំបច្ចេកទេសចិញ្ចឹម ឱ្យគាត់អនុវត្តវិធានការជីវសុវត្តភាព ដល់សិករចិញ្ចឹមជ្រូកឈ្មោះ ហៃ ឈុន រស់នៅភូមិឧត្តម ឃុំព្រែកក្របៅមានជ្រូកមេពូជចំនួន ០៩ក្បាល កូនជ្រូកមានចំនួន ២៥ក្បាល និងជ្រូកសាច់ចំនួន៣៧។ ហើយចុះទៅភូមិតាកេត និងភូមិព្រៃរុន ឃុំព្រះស្ដេច រួចបានផ្ដល់ថ្នាំព្យាបាលមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិទាំងពីរភូមិ។ 

២- ផ្នែកសុខភាពសារធារណៈ

- មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ ជាប្រចាំ និងរៀងរាល់ថ្ងៃផងដែរ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter