របាយកាណ៍ និងលទ្ធផលការងារប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលរបស់ខណ្ឌខេត្តព្រៃវែង
ចេញ​ផ្សាយ ២៧ តុលា ២០២០
333

 របាយកាណ៍ និងលទ្ធផលការងារប្រចាំថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖

 ​  ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានសហការជាមួយរដ្ឋបាលជលផល ដឹកនាំ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោម ឱវាទចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បាទងសាមគ្គីប្រាំពីរមករា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង អនុវត្តបានសរុប ២ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។

* វត្ថុតាងត្រូវបំផ្លាញមាន៖

១-លូស្បៃមុងចំនួន ៤៦ មាត់

២-របាំងស្បៃមុងប្រវែង ២.៣០០ ម៉ែត្រ

៣-បង្គោលចម្រឹងចំនួន៧៦០ ដើម

៤. បានរក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ៥០០ ម៉ែត្រ សម្រាប់ចែកជូនកសិករ ។

៥. បានចាក់លែងត្រីចូលទៅក្នុងធម្មជាតិវិញ ចំនួន ៣២ គ.ក្រផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter