សម្រង់ព័ត៌មានខ្លី
សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖
១- ផ្នែកបសុព្យាបាល៖ បានតាមដានស្ថានភាពសុខភាពសត្វ និងចុះពិនិត្រស្ថានភាពសុខភាពសត្វ របស់កសិករ មានគោចំនួន១២ក្បាល ជ្រូកចំនួន០៥ក្បាល ហើយបានណែនាំពីការធ្វើអនាម័យ ការចាក់វ៉ាក់សាំង ការធ្វើវិធានជីវសុវត្ថិភាព ផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ឡជីវឧស្ម័ន ផ្តល់ថ្នាក់សម្លាប់មេរោគ និងព្យាបាលគោឈឺសង្ស័យជំងឺអុតក្តាមបាន០៥ក្បាលផងដែរ នៅស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ។
២- ផ្នែកសុខភាពសារធារណៈ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។ សូមលោកប្រធានគោរពជូនជ្រាប
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម