សម្រង់ព័ត៌មានខ្លី
របាយការណ៍ និងសកម្មភាពប្រចាំថ្ងៃព្រហស្បត៍ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នងនេសាទខេត្តព្រៃវែងមានកម្មភាពដូចតទៅ៖
I-ការងារការពារធនធានជលផល
ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍តេជោសង្គ្រោះសែនជ័យ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង និងកន្លែងនេសាទសហគមន៍ពាមមានជ័យ ឃុំពាមមានជ័យ ស្រុកពាមរក៍ អនុវត្តបាន ២ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង វត្ថុតាងបំផ្លាញចោលមាន៖
១-លូស្បៃមុង ចំនួន ២៩ មាត
២-របាំងស្បៃមុងប្រវែង ១. ៦៧០ ម៉ែត្រ
៣-បង្គោលចម្រឹង ចំនួន ៧១០ដើម
៤-បានយកមករក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ៥៥០ ម៉ែត្រ
៥-ចាក់លែងត្រីចម្រុះចូលក្នុងទឹកធម្មជាតិវិញ ២០ គ.ក្រ។
II-ការងារផ្សព្វផ្សាយបច្ចេកទេស
១-លោក ងិន សុខ នាយរងខណ្ឌ និងលោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ បានសហការជាមួយអ្នកសម្របសម្រួល និងអាជ្ញាធរមូលដ្ឋាន បានប្រជុំជាមួយតួអង្គពាក់ព័ន្ធបណ្ដុំអាជីវកម្មត្រីសាច់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច បាន១វគ្គ មានកសិករចូលរួម សរុបចំនួន ១៧ នាក់/ស្រី៦ នាក់ ។
២-លោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក យូ ណាវុធ សហការជាមួយអ្នកសម្របសម្រួល និងអាជ្ញាធរមូលដ្ឋានប្រជុំជាមួយតួអង្គពាក់ព័ន្ធបណ្ដុំអាជីវកម្មកង្កែបសាច់ នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ បាន១ វគ្គ មានកសិករចូលរួមចំនួន ១៥ នាក់/ស្រី៧ នាក់ផងដែរ។