វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ស្ថិតនៅ ភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាងខេត្តព្រៃវែង
ចេញ​ផ្សាយ ០៨ តុលា ២០២០
410

សម្រង់ព័ត៌មាន

   នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោកស្រី បន វុទ្ធា​​ អនុប្រធានមន្ទីរកិកម្ម​ រុក្ខប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ស្ថិតនៅ ភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាងខេត្តព្រៃវែង កិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យ និងគាំំទ្រការអនុវត្តនកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមប៉ាវ ហមផានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេសាង ដែលមានអ្នកចូលរួមសរុបចំនួន២០៧នាក់/ស្រី៣៨នាក់។ ពាក់ពន្ធ័វិស័យកសិកម្ម បានផ្សព្វផ្សាយដល់សហគមន័រួមមាន៖ 

១ ផ្នែកផលិតកម្មស្រូវនិងបន្លែះ ត្រូវគិតពីការចំណាយទៅលើការប្រើប្រាស់ជី ថ្នាំ តាមបច្ចេកទេស ដើម្បីបានប្រាក់ ចំណេញច្រើន។

២-ផ្នែកវារីវប្បកម្ម ជម្រុញ ការចិញ្ចឹមត្រី កង្កែប

៣-ផ្នែកផលិតកម្មសត្វ ជម្រុញការចិញ្ចឹមសត្វ និង បក្សី

៤-មន្ទីរកសិកម្មមានក្រុមការងារបច្ចេកទេសកសិកម្មដើម្បីឆ្លើយតបនឹងសំនួររបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

៥-សំណូមពរសហគម ជួយពិនិត្យគុណភាព ជី ថ្នាំកសិកម្មដែលឈ្នួញលក់ដូរ មុនពេលដែលពួកគាត់យកទៅប្រើប្រាស់។និងបានសំណូមពរដល់សហគម អាជ្ញាធរ ភូមិ ឃុំ កងកំលាំងទាំងជួយសហការចូលរួមរាយការណ៏អំពីអំពើទុច្ចរិតរបស់ឈ្នួញដែលលក់ផលិតផលក្លែងក្លាយ និងខុសច្បាប់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter