ព្រិត្តិការណ៍ព័ត៌មាន
ព័ត៌មានខ្លី៖ នៅព្រឹកថ្ងៃអង្គា ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនិងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាលស្តីពី "ការវិភាគគុណភាពគ្រាបពូជស្រូវ និងការប្រើប្រាស់ឧបករណ៍/សម្ភារមន្ទីរពិសោធន៍" ក្រោមអធិបតីភាព ឯកឧត្ដម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក(MAFF-NIO) នៃកម្មវិធី(Rice-SDP) ឯកឧត្តម ចាន់ រ៉ាន់អភិបាលរងខេត្តរៃវែង និងជានាយកអង្គភាព(PIO)ខេត្តព្រៃវែង នៃកម្មវិធី(Rice-SDP) និងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងបានអញ្ជើញចូលរចូលរួមពីមន្ត្រីបង្គោលផលិតកម្មគ្រាប់ពូជស្រូវខេត្ត និងតំណាងសហគមន៍កសិកម្មផលិតកម្មគ្រាប់ពូជក្នុងខេត្តព្រៃវែង។ សរុបអ្នកចូលរួមមានចំនួន៣០នាក់/ស្រី១០នាក់ផងដែរ។ វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី៨ ខែតោលាឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអង្គភាព(MAFF-NIO) នៃកម្មវិធី(Rice-SDP)។