សម្រង់ព័ត៌មាន
សកម្មភាព និងលទ្ធផលការងារប្រចាំ ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក.ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែកញា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖
* ផ្នែកបសុព្យាបាល
-ការងារចាក់វ៉ាក់សាំង៖ មន្រ្តីជំនាញប្រចាំស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី។ លទ្ធផលសម្រេចបានគោចំនួន៣៩៩ក្បាល និងក្របីចំនួន៣៥ក្បាល នៅស្រុកមេសាង ស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកពាមជរ ។
*ការតាមដានស្ថានភាពសុខភាពសត្វ
- មន្រ្តីជំនាញបានចុះពិនិត្យមើលស្ថានភាពសុខភាពសត្វនៅកសិដ្ឋាន ស៊ីភី(CP) ដែលមានជ្រូក ១២០០ក្បាល ស្ថិតនៅស្រុកកំចាយមារ និងបានធ្វើការណែនាំពីបច្ចេកទេសចិញ្ចឹម ពីវិធានជីវសុវត្ថិភាព ការធ្វើអនាម័យ ការចាក់វ៉ាក់សាំង លើជ្រូកចំនួន១៧២ក្បាល ជ្រូកមេចំនួន៧ក្បាល។
-ចុះពិនិត្យ និងព្យាបាលគោ ក្របី ដែលសង្ស័យងាកើតជំងឺអុតក្តាមចំនួន៤០ក្បាល ក្នុងនោះគោចមនួន៣៥ក្បាល និងក្របីចំនួន៥ក្បាល ហើយបានធ្វើការព្យាបាលសត្វដែលឈឺ និងផ្តល់ថ្នាំប្លឺមេទិលឡែន ដល់ម្ចាស់សត្វដែលមានសត្វឈឺ នៅស្រុកកំពង់ត្របែក ។
*ផ្នែកសុខភាពសារធារណៈ
៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។