សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
365

សម្រង់ព័ត៌មាន

សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃពុធ ៧រោចខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម ៖

 ១-ការងារចាក់វ៉ាក់សាំង៖ មន្រ្តីជំនាញប្រចាំស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី ។ លទ្ធផលទទូលចាក់បានគោចំនួន ៣៣៣ក្បាល និងក្របី ២ក្បាល នៅស្រុកមេសាង ស្វាយអន្ទរ និងពារាំង ។

២-ការតាមដានស្ថានភាពសុខភាពសត្វ៖ មន្រ្តីជំនាញបានចុះពិនិត្យមើលស្ថានភាពសុខភាពសត្វនៅតាមមូលដ្ឋាន ដោយសហការណ៍ជាមួយពេទ្យសត្វភូមិ បានធ្វើការណែនាំពីបច្ចេកទេសចិញ្ចឹម ពីវិធានជីវសុវត្ថិភាព ការធ្វើអនាម័យ ការចាក់វ៉ាក់សាំង នៅស្រុកកំចាយមារ ។

៣- ផ្នែកសុខភាពសារធារណៈ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter