សម្រង់ព័ត៌មាន
របាយការណ៍សកម្មភាពប្រចាំថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអនុវត្តដូចខាងក្រោម៖
+ផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍តេជោសង្គ្រោះសែនជ័យ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង អនុវត្តបានចំនួន ១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង វត្ថុតាងបំផ្លាញចោលមាន៖
១- លូស្បៃមុង និងសាច់អួនចំនួន ២៧ មាត់
២- របាំងស្បៃមុងនិងសាច់អួនប្រវែង ១ ៣៥០ ម៉ែត្រ
៣- បង្គោលចម្រឹង ចំនួន ៤៥០ ដើម
៤- រក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ២០០ ម៉ែត្រ
៥- ចាក់លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ ២០ គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម